បឋមវិភង្គសូត្រ

ក្បាលទី 24 · ទំព័រ 212

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសទិ្ធន្ទ្រិយដូចម្តេច ។ ម្នាលភិក្ខុទាំង- ឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធាជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរ ទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសទិ្ធន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយ្រិន្ទិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាមដើម្បីលះបង់ ពួកអកុសលធម៌ និងការញ៉ាំងពួកកុសលធម៌ឲ្យបរិបូណ៌ មានសេចក្តីប្រឹង ប្រេង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ធុរៈក្នុងពួកកុសលធម៌ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា វីរិយ្រិន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយបញ្ញា ចាស់ក្លាដ៏ប្រសើរ រពឫកបាន ចាំបាននូវកិច្ចដែលខ្លួនបានធ្វើយូរមកហើយ និង សម្តីដែលខ្លួននិយាយយូរមកហើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធ្រិន្ទិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ហើយ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា