អដ្ឋកថា បឋមវិភង្គសូត្រ

ក្បាលទី 24 · ទំព័រ 214

បឋមវិភង្គសូត្រទី ៩ ក្នុងបទថា សតិនេបក្កេន នេះ សំដៅ ដល់ការកើត គឺបញ្ញាជាគ្រឿងរក្សាខ្លួន ។ ពាក្យថា បញ្ញាជាគ្រឿងរក្សាខ្លួន នេះ ជាឈ្មោះរបស់បញ្ញា ។ សួរថា ហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ហៅ បញ្ញា ក្នុងភាជនៈនៃសតិទៅវិញ ឆ្លើយថា ដើម្បីទ្រង់សម្តែងដល់សតិដែល មានកម្លាំង ក្នុងទីនេះ ទ្រង់សំដៅយកតែសតិដែលមានកម្លាំងបុណ្ណោះ ។ កាលទ្រង់សម្តែងដល់សតិដែលប្រកបដោយបញ្ញាថា សតិដែលប្រកបដោយ បញ្ញានោះ ជាសតិដែលមានកម្លាំង ដែលមិនប្រកបដោយបញ្ញា រមែងមិន មានកម្លាំង ទើបត្រាស់យ៉ាងនេះ ។ បទថា ចិរកតំ គឺទាន សីល ឬឧបោសថកម្មដែលបានធ្វើមកអស់កាលយូរហើយ ។ បទថា ចិរភាសិតំ សេចក្តី ថា ក្នុងទីនោះ បានពោលពាក្យឈ្មោះនោះបុណ្ណោះ ។ ពាក្យពោលដែល បុគ្គលគប្បីពោលក្នុងវេលាដ៏យូរយ៉ាងនេះ ។ [ ១៨៥-១៨៦ ] បទថា វោស្សគ្គារម្មណំ ករិត្វា គឺធ្វើនិព្វានជា អារម្មណ៍ ។ បទថា ឧទយត្ថគាមិនិយា គឺដល់នូវការកើតឡើង និងការរលត់ ទៅ ដោយអត្ថថា ដែលកំណត់កាន់យក ទាំងការកើតឡើង និងការវិនាស ទៅ ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគទ្រង់សម្តែងដល់លោកុត្តរដែល ឲ្យកើតសទ្ធ្រិន្ទិយ សតិន្ទ្រិយ បញ្ញ្រិន្ទិយ ដែលជាចំណែកខាងដើម សមាធ្រិន្ទិយដែលលាយនឹងវីរិយ្រិន្ទិយបុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសទិ្ធន្ទ្រិយដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ មានសទ្ធាជ្ងេសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត ថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយ វិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូ