អដ្ឋកថា បដិលាភសូត្រ ទី ១ - ឥន្ទ្រិយ៥

ក្បាលទី 24 · ទំព័រ 220

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសទិ្ធន្ទ្រិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ មានសទ្ធាជឿសេចក្តីត្រាស់ដឹងរបស់ ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ ដោយវិជ្ជានិងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មានបាន ជា គ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិល មកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទិ្ធន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយ្រន្ទិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រារព្ធនូវសម្មប្បធាន ៤ រមែងបាននូវសេចក្តីព្យាយាម ឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយ្រន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រារព្ធនូវសតិប្បដ្ឋាន ៤ រមែងបាននូវសតិឯណា ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធ្រិន្ទិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ រមែង បាននូវសមាធិ បានឯកគ្គតាចិត្ត ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធ្រិន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញ្រិន្ទិយដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ មានប្រាជ្ញាប្រកបដោយប្រាជ្ញាដ៏ ប្រសើរ ជាគ្រឿងកំណត់នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅដើម្បីទម្លុះ ទម្លាយ ជាហេតុឲ្យដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយប្រពៃ ។