ទុតិយសំខិត្តសូត្រ ទី ៣
ក្បាលទី 24 · ទំព័រ 225
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្តព្រោះពេញលេញ បរិបូណ៌ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាសកទាគាមីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជាសោតាបន្នព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ ជាងឥន្ទ្រិយរបស់ធម្មានុសារីនោះ ។