បឋមវិត្ថារសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 228

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាល ភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្តព្រោះពេញលេញ បរិបូណ៌ដោយឥន្ទ្រិយ ៥ នេះឯង បានជាអន្តរាបរិនិព្វាយី ( លោកដែល បរិនិព្វានក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល ) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាឧបហច្ចបរិនិព្វាយី ( លោកដែល បរិនិព្វានក្នុងកាលអាយុហួសពាក់កណ្តាលដរាបដល់ទីបំផុត ) ព្រោះមាន ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អន្តរាបរិនិព្វាយីនោះ បានជាអសង្ខារបរិនិព្វាយី ( លោកដែលបរិនិព្វានដោយមិនខំធ្វើសេចក្តីព្យាយាម ) ព្រោះមាន ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ឧបហច្ចបរិនិព្វាយីនោះ បានជាសសង្ខារបរិនិព្វាយី ( លោកដែលបរិនិព្វានដោយខំធ្វើសេចក្តីព្យាយាម ) ព្រោះមាន ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អសង្ខារបរិនិព្វាយីនោះ បានជាឧទ្ធំសោតអកនិដ្ឋគាមី ( លោកដែលមានក្រសែធម៌ដ៏ខ្ពស់ទៅកាន់អកនិដ្ឋភព ហើយ បរិនិព្វានក្នុងទីនោះ ) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមីព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្នព្រោះមានឥន្ទ្រិយ ៥ ទន់ជាង ឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ជាង ឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារីព្រោះមានឥន្ទ្រិយ ៥ ទន់ជាង