តតិយវិត្ថារសូត្រ ទី ៧
ក្បាលទី 24 · ទំព័រ 232
ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ បរិបូណ៌ដោយឥន្ទ្រិយ ៥ នេះឯង ជាអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវ អរហត្តផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា អនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យ ជាក់ច្បាស់នូវអរហត្តផលនោះ ជាអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវ អនាគាមិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជា សកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អ្នកប្រតិបត្តិដើម្បី ធ្វើឲ្យជាក់ច្បាស់នូវអនាគាមីផលនោះ ជាអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់