អដ្ឋកថា បដិបន្នសូត្រ ទី ៨
ក្បាលទី 24 · ទំព័រ 233
ក្នុងបដិបន្នសូត្រទី ៨ បទថា តតោ មុទុតរេហិ គឺគប្បី ជ្រាបការលាយឡំគ្នាដោយអំណាចមគ្គ និងផលនោះឯង ។ ការលាយឡំគ្នា នោះ ព្រះមានព្រះភាគបានត្រាស់ក្នុងបាលីស្រេចហើយ ។ បទថា ពាហិរោ គឺជាបុគ្គលដែលក្រៅអំពីបុគ្គលទាំង ៨ ពួកនេះ ។ បទថា បុថុជ្ជនបក្ខេ ឋិតោ គឺតាំងនៅក្នុងចំណែករបស់បុគ្គលដែលក្រាស់ដោយកិលេស ។ ក្នុង សូត្រនេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដល់ឥន្ទ្រិយដែលជាលោកុត្តរ បុណ្ណោះ ។