សម្បន្នសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 234

គ្រានោះឯង មានភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីដ៏សម គួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលព្រះអង្គត្រាស់ថា ភិក្ខុបរិបូណ៌ ដោយឥន្ទ្រិយ បរិបូណ៌ដោយឥន្ទ្រិយ បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុជាអ្នក បរិបូណ៌ដោយឥន្ទ្រិយ ដោយហេតុដូចម្តេច ។