អាសវក្ខយសូត្រ ទី ១០ - បានអរហត្តព្រោះពេញដោយឥន្ទ្រិយ៥

ក្បាលទី 24 · ទំព័រ 155

ព្រះដ៏មានព្រះភាគទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ដើម្បីចម្រើននូវសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើ ដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះពិចារណាឃើញនូវកាយក្នុង កាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មាន ស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញនូវ វេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលភទ្ទៈដ៏មានអាយុ សីលជា កុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគទ្រង់ពោលហើយ សីលជា កុសលទាំងនេះ ព្រះដ៏មានព្រះភាគទ្រង់ពោលកំណត់ ដើម្បីចម្រើននូវ សតិប្បដ្ឋានទាំង ៤ នេះឯង ។ និទានដដែលនោះ ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុង ទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែល ព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅអស់កាលយូរបាន ។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅអស់កាលយូរបាន ។ ម្នាលភទ្ទៈដ៏មាន អាយុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការ ស្វែងរកប្រស្នារបស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏សមទំនង ។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរយ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័