អដ្ឋកថា បុនព្ភវសូត្រ ទី ១ - ព្រះមានព្រះភាគមិនត្រឡប់មកកាន់ភពថ្មីទៀត
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនទាន់ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញនូវឥន្ទ្រិយទាំង ៥ នេះ អស់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញា ខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាងក្នុងលោក ព្រមទាំងទេវលាក មារលោក ព្រហ្មលោក ក្នុង ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស អស់កាលត្រឹមណោះ ។ ម្នាលភិក្ខុទាំងឡាយ លុះកាលណាតថាគតដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញនូវឥន្ទ្រិយ ទាំង ៥ នេះ ។ ម្នាលភិក្ខុទាំងឡាយ កាលនោះទើបតថាគតប្តេជ្ញាខ្លួនថាជា អ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង សមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ។ សេចក្តីដឹង និងសេចក្តីឃើញកើតឡើងដល់តថាគតថា សេចក្តីរួចវិសេស