អដ្ឋកថា អញ្ញិន្ទ្រិយសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 239

ក្នុងជីវិត្រិន្ទិយសូត្រទី ២ ក្នុងបទជាដើមថា ឥត្ថ្រិន្ទិយំ គប្បី ជ្រាបវិគ្គហៈដូចតទៅនេះ ដែលឈ្មោះថា ឥត្ថ្រិន្ទិយ ព្រោះរមែងធ្វើអត្ថថា ធំ ក្នុងភាពជាស្រី ។ ដែលឈ្មោះថា បុរិស្រិន្ទិយំ ព្រោះធ្វើអត្ថថា ធំក្នុងភាពជា បុរស ។ ដែលឈ្មោះថា ជីវិត្រិន្ទិយំ ព្រោះធ្វើអត្ថថា ធំក្នុងការរស់នៅ ។ បានឮមកថា ព្រះសូត្រនេះ មានហេតុកើតនៃអត្ថថា ក្នុងចំណោមសង្ឃកើត នូវពាក្យថា ឥន្ទ្រិយដែលជាវដ្តៈមានបុន្មានហ្ន៎ ។ លំដាប់នោះ កាលព្រះមាន ព្រះភាគទ្រង់ឃើញឥន្ទ្រិយដែលជាវដ្តៈ ទើបត្រាស់ពាក្យជាដើមថា ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយទាំង ៣ ប្រការដូច្នេះ ។ អដ្ឋកថា ជីវិត្រិន្ទិយសូត្រ ចប់ ៥ អញ្ញាតាវិន្ទ្រិយទី ៣ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៣ ប្រការ ។ ឥន្ទ្រិយ ៣ ប្រការដូចម្តេចខ្លះ ។ គឺអនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៣ ប្រការដូច្នេះឯង ។