ឯកពីជីសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 240

អញ្ញាតាវិន្ទ្រិយសូត្រ ក្នុងអញ្ញាតាវិន្ទ្រិយសូត្រទី ៣ ឥន្ទ្រិយកើតឡើងក្នុងខណៈ នៃសោតាបត្តិមគ្គរបស់អ្នកបដិបត្តិដែលគិតថា អញនឹងដឹងវត្ថុដែលមិនធ្លាប់ ដឹងក្នុងសង្សារដែលមានទីបំផុតខាងដើម មិនមានបុគ្គលណាដឹងបាន ឈ្មោះ ថា អនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ។ ឥន្ទ្រិយដែលកើតឡើងក្នុងឋានៈទាំង ៦ មានសោតាបត្តិផលជាដើម ដោយអាការ គឺដឹងវត្ថុដែលទួទៅហើយទាំងនោះ ឯង ឈ្មោះថា អញ្ញិន្ទ្រិយ ។ ឈ្មោះថា អញ្ញាតាវិន្ទ្រិយ បានដល់ ឥន្ទ្រិយ ដែលកើតឡើងក្នុងធម៌ទាំងឡាយ ក្នុងអរហត្តផលដែលដឹងទួទៅហើយជាដើម បទថា ឥន្ទ្រិយ នេះ ជាឈ្មោះរបស់ញាណដែលកើតឡើងដោយអាការក្នុង មគ្គផលនោះៗ ។ សូត្រនេះក៏មានហេតុកើតឡើងនៃអត្ថដូចគ្នា គឺក្នុងកណ្តាល សង្ឃ កើតពាក្យនេះឡើងថា ឥន្ទ្រិយដែលជាលោកុត្តរមានបុន្មានហ្ន៎ លំដាប់ នោះ កាលព្រះមានព្រះភាគ ទ្រង់សម្តែងឥន្ទ្រិយទាំងនោះ ទើបត្រាស់ពាក្យ ជាដើមថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៣ ប្រការដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញ បរិបូណ៌ដោយឥន្ទ្រិយទាំង ៥ នេះឯង ជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ ជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អន្តរាបរិនិព្វាយីនោះ ជាអសង្ខារបរិនិព្វាយី ព្រោះមាន ឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ឧបហច្ចបរិនិព្វាយីនោះ ជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អសង្ខារបរិនិព្វាយ