អដ្ឋកថា ឯកពីជីសូត្រ ទី ៤
ក្នុងឯកាភិញ្ញាសូត្រទី ៤ គប្បីជ្រាបដូចតទៅនេះថា ការលាយ ឡំគ្នាដោយវិបស្សនា ដោយបទថា តតោ មុទុតរេហិ គឺឥន្ទ្រិយទាំង ៥ ដែលបរិបូរហើយ ក៏រមែងឈ្មោះថា វិបស្សនិន្ទ្រិយរបស់អរហត្តមគ្គ ។ ដែលទន់ជាងនោះ ក៏ជារបស់អន្តរាបរិនិព្វាយី ។ បេ ។ ឈ្មោះថា ជាវិបស្សនិន្ទ្រិយរបស់ឧទ្ធំសោតអកនិដ្ឋគាមី ។ ក្នុងឋានៈនេះ ក៏គប្បីទាញយកតែការលាយ ឡំគ្នាទាំង ៥ យ៉ាង ដែលតាំងនៅក្នុងអរហត្តមគ្គចេញ តាមន័យមុន ដូចគ្នា ។ ក្នុងទីនេះ ត្រូវទាញយកការលាយឡំគ្នា ៥ យ៉ាងចេញមកដូច ដែលតាំងនៅក្នុងសកទាគាមិមគ្គ ត្រូវទាញយកការលាយឡំ ៣ យ៉ាងចេញមក តាមន័យមុននោះឯង ។ វិបស្សនិន្ទ្រិយនៃសោតាបត្តិមគ្គទន់ជាងវិបស្សនិន្ទ្រិយរបស់សកទាគាមិមគ្គ ហើយវិបស្សនិន្ទ្រិយរបស់មគ្គនៃឯកពីជីជាដើម ក៏ទន់ជាងវិបស្សនិន្ទ្រិយទាំងនោះរបស់សោតាបត្តិមគ្គ ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងពាក្យថា ឯកពីជី ដូចតទៅនេះ បុគ្គលណាបានជាព្រះសោតាបន្នហើយ លះត្រឹមតែអត្តភាពមួយបុណ្ណោះ ហើយសម្រេចជាព្រះអរហន្ត បុគ្គលនេះ ឈ្មោះថា ឯកពីជី ។ សមដូចព្រះមានព្រះភាគត្រាស់ថា បុគ្គលជាឯកពីជី តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះដល់ នូវសោតៈព្រោះអស់ទៅនៃសញ្ញោជនៈ ៣ មានសភាពមិន ធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្ត ទៅខាងមុខ បុគ្គលនោះកើតក្នុងភព ជារបស់មនុស្សតែម្តង ទៀត ហើយធ្វើនូវទីបំផុតនៃវដ្តទុក្ខ នេះហៅថា បុគ្គលជា ឯកពីជី ។ ឯបុគ្គលណាអន្ទោលទៅ ២ ឬ ៣ ភព ហើយទើបធ្វើទីបំផុតទុក្ខបាន អ្នកនេះ ឈ្មោះថា កោលំកោលៈ ជាអ្នកចេញអំពីត្រកូលទៅកាន់ត្រកូល ។ សមដូចព្រះមានព្រះភាគត្រាស់ថា បុគ្គលជាកោលំកោលៈ តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោក នេះ ដល់នូវសោតៈព្រោះអស់