សុទ្ធកសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 247

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៦ ប្រការ ។ ឥន្ទ្រិយ ៦ ប្រការដូចម្តេចខ្លះ ។ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៦ ប្រការ ដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៦ ប្រការ ។ ឥន្ទ្រិយ ៦ ប្រការដូចម្តេចខ្លះ ។ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវ័កដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញនូវឥន្ទ្រិយ ៦ នេះ ។ ម្នាលភិក្ខុទាំងឡាយអរិសាវ័កនេះ ហៅថាសោតាបន្ន មានកិរិយា មិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៦ ប្រការ ។ ឥន្ទ្រិយ ៦ ប្រការដូចម្តេចខ្លះ ។ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវ សេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញនូវឥន្ទ្រិយ ៦ នេះ ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ នេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មាន សោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ខ្លួន សម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត ្រាស់ដឹងដោយប្រពៃ ។