សោតាបន្នសូត្រ ទី ៦
នាំឲ្យព្រះសទ្ធម្មសាបសូន្យ ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នារបស់អ្នកល្អ ណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏សមទំនង ម្នាលភទ្ទៈដ៏មានអាយុ ព្រោះ អ្នកបានសាកសួរយ៉ាងនេះថា ម្នាលអានន្ទដ៏អាយុ ចុះហេតុដូចម្តេច បច្ច័យ ដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ។ ម្នាលអានន្ទដ៏មានអាយុ ចុះ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ។ ករុណា អាវុសោ ។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ព្រោះភិក្ខុ មិនបានចម្រើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ ។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចម្រើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុ ក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុត កម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក ។ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវ ចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក ្នុងលោក ។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យទៅ ព្រោះ ភិក្ខុមិនបានចម្រើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង ។ ម្នាល