សម្ពុទ្ធសូត្រ ទី ៨ - ឥន្ទ្រិយ ៦
ដែលព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅយូរបាន ។ បពិត្រ ព្រះគោតមដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅអស់កាលយូរបាន ។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចម្រើន មិនបាន ធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ ។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបាន ចម្រើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់ បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញនូវវេទនា ក្នុង វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលព្រាហ្មណ៍ កាលបើ ព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចម្រើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង ។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅ អស់កាលយូរបាន ព្រោះភិក្ខុបានចម្រើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង ។