អដ្ឋកថា សម្ពុទ្ធសូត្រ ទី ៨ - ឥន្ទ្រិយ ៦
ក្បាលទី 24 · ទំព័រ 258
ម្នាលភិក្ខុទាំងឡាយ ចុះសុខ្រិន្ទិយ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយនូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពី កាយសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខ្រិន្ទិយ ។