បឋមសមណព្រាហ្មណសូត្រ ទី ៩ - អរហន្តខីណាស្រព
ក្បាលទី 24 · ទំព័រ 163
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ ព្រះមហាមោគ្គល្លាន ដ៏មានអាយុ និងព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងវត្តកណ្តកីវន ជិតក្រុង សាកេត ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មាន អាយុ ចេញចាកទីស្ងាត់ក្នុងវេលាសាយ័ណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏ មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ ។