ទុតិយសមណព្រាហ្មណ៍សូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 164
និទានដដែលនោះឯង ។ លុះព្រះសារីបុត្តដ៏មានអាយុអង្គុយ ក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា អសេក្ខៈ អសេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះអសេក្ខៈ តើដូចម្តេច ។ ម្នាលអាវុសោ បុគ្គលដែល ឈ្មោះថា អសេក្ខៈ ព្រោះបានចម្រើននូវសេចក្តីសម្រេចនៃសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មាន ស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលអាវុសោ បុគ្គល ដែលឈ្មោះថាអសេក្ខ ព្រោះបានចម្រើននូវសេចក្តីសម្រេចនៃ