សុទ្ធកសូត្រ ទី ១
ក្បាលទី 24 · ទំព័រ 259
ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុង ចិត្ត បុគ្គលក៏បានសោយនូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែល កើតអំពីមនោសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ ។