អដ្ឋកថា អរហន្តសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 260

ក្នុងបឋមវិភង្គសូត្រទី ៦ បទថា កាយិកំ បានដល់ សុខ ដែលមានកាយបសាទជាទីតាំង នេះជាពាក្យសម្តែងសរុបរបស់សុខនោះ ដោយប្រការដូច្នេះ ។ បទថា សាតំ ជាពាក្យប្រើជំនួសបទថា សុខំ នោះឯង អធិប្បាយថា ឆ្ងាញ់ ។ បទថា កាយសម្ផស្សជំ ក៏មានទំនងដូចពោល ហើយថា សេចក្តីសុខ សេចក្តីសម្រាន្ត ដែលកើតអំពីកាយសម្ផស្ស ។