បឋមសមណព្រាហ្មណសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 167

ព្រះអានន្ទ ដ៏មានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅនៃសិរីវឌ្ឍគហបតី លុះ ចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលទុក លុះព្រះអានន្ទដ៏ មានអាយុ អង្គុយហើយ ក៏ពោលទៅនឹងសិរីវឌ្ឍគហបតីដូច្នេះថា ម្នាលគហបតី អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្ត ទៅបានស្រួលដែរឬ ទុក្ខវេទនារមែងធូរថយទៅ មិនចម្រើនឡើង ការថយ ទៅ ( នៃទុក្ខវេទនា ) រមែងប្រាកដ ការចម្រើនឡើងមិនប្រាកដទេឬ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំករុណាមិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្ត ទៅបានស្រួលទេ ទុក្ខវេទនារបស់ខ្ញុំករុណាខ្លាំងពេកណាស់ រមែងចម្រើន ឡើងមិនបានធូរថយទេ ការចម្រើនឡើងរមែងប្រាកដ ឯការធូរថយទៅមិន ប្រាកដទេ ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បី សិក្សាយ៉ាងនេះថា អាត្មាអញនឹងពិចារណានូវកាយក្នុងកាយ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោក ។ អាត្មាអញនឹងពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុត កម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក ។ ម្នាលគហបតី អ្នកគប្បីសិក្សាយ៉ាងនេះចុះ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន សតិប្បដ្ឋាន ៤ ឯណាដែលព្រះ ដ៏មានព្រះភាគទ្រង់សម្តែងហើយ ធម៌ទាំងនោះមានព្រមក្នុងសន្តានខ្ញុំករុណាៗ នឹងប្រាកដក្នុងធម៌ទាំងនោះឯង ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះខ្ញុំករុណា ពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្ត