ទុតិយសមណព្រាហ្មណ៍សូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 169

មិនទាន់លះបង់ក្នុងខ្លួនសោះឡើយ ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្សអ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ ។ មានទិន្នសូត្រទី ១០ និទានដដែលនោះទៀត ។ សម័យនោះឯង មានទិន្នគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ។ គ្រានោះ មានទិន្នគហបតីហៅ បុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកចូរមកនេះ ។ បេ ។ បពិត្រលោកម្ចាស់ ដ៏ចម្រើន ខ្ញុំករុណាមិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនារបស់ខ្ញុំករុណាធ្ងន់ពេកណាស់ រមែងចម្រើនឡើង មិនធូរថយទៅ ទេ ការចម្រើនឡើងរមែងប្រាកដ ឯការធូរថយទៅមិនប្រាកដទេ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំករុណាត្រូវទុក្ខវេទនាមាន សភាពដូច្នេះប៉ះពាល់ហើយ ក៏ពិចារណានូវកាយក្នុងកាយ មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោក ។ ពិចារណានូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក ្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ពួកសញ្ញោជនៈ ៥ ជាចំណែក ខាងក្រោម ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ បពិត្រលោកម្ចាស់ដ៏ ចម្រើន ខ្ញុំករុណាមិនឃើញច្បាស់នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណា មិនទាន់លះបង់ក្នុងខ្លួនសោះឡើយ ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្សអ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ ។ សីលដ្ឋិតិវគ្គទី ៣ ចប់ ៥ ឧទ្ទាននៃសីលដ្ឋិតិវគ្គនោះគឺ និយាយអំពីសីល ១ អំពីការស្ថិតនៅនៃព្រះសទ្ធម្ម ១ អំពី