ទុតិយវិភង្គសូត្រ ទី ៧

ក្បាលទី 24 · ទំព័រ 260

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺសុខ្រិន្ទិយ ១ ទុក្ខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសុខ្រិន្ទិយ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយនូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពី កាយសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខ្រិន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខ្រិន្ទិយ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយនូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពី កាយសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ្រិន្ទិយ ។