អដ្ឋកថា ទុតិយវិភង្គសូត្រ ទី ៧
ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុង ចិត្ត បុគ្គលក៏បានសោយនូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើត អំពីមនោសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សោមនស្សិន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុង ចិត្ត បុគ្គលក៏បានសោយនូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែល កើតអំពីមនោសម្ផស្ស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខ្រិន្ទិយ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលបានសោយនូវអារម្មណ៍ ជាទីត្រេកអរក៏មិនមែន មិនជា ទីត្រេកអរក៏មិនមែនឯណា ដែលប្រព្រឹត្តទៅក្នុងកាយក្តី ប្រព្រឹត្តទៅក្នុងចិត្តក្តី ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខ្រិន្ទិយ និង សោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថាជាសុខវេទនា ។ ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខ្រិន្ទិយ និង ទោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថាជាទុក្ខវេទនា ។ ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខ្រិន្ទិយនេះ បណ្ឌិតគប្បីឃើញថាជាអទុក្ខមសុខវេទនា ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ យ៉ាងនេះឯង ។