អដ្ឋកថា កដ្ឋោបមសូត្រ ទី ៩ - សុខិន្ទ្រិយ កើតឡើង អាស្រ័យផស្សៈ

ក្បាលទី 24 · ទំព័រ 267

ក្នុងអរហន្តសូត្រទី ៩ បទថា ទ្វិន្នំ កដ្ឋានំ បានដល់ នៃឈើកួតភ្លើង ២ កំណាត់ ។ បទថា សង្ឃដនសមោធានា បានដល់ ដោយការជ្រៀតបេតោ និងការប្រជុំចូលគ្នា ។ បទថា ឧស្មា គឺជាប្រភពកើត កម្តៅ ។ បទថា តេជោ គឺចំហាយភ្លើង ។ ក្នុងបទថា តេជោ នេះ គប្បី ឃើញថា អារម្មណ៍ដែលប្រព្រឹត្តទៅ ដូចឈើកួតភ្លើងខាងក្រោម ផស្សៈដូច ឈើកួតភ្លើងខាងលើ ការប៉ះរបស់ផស្សៈដូចកម្តៅ វេទនាដូចភ្លើង ឬគប្បី ឃើញថា អារម្មណ៍ដែលប្រព្រឹត្តទៅ ដូចឈើកួតភ្លើងខាងលើ ផស្សៈ ដូចឈើកួតភ្លើងខាងក្រោម ។