ឧប្បដិបាដិកសូត្រ ទី ១០ - ទុក្ខិន្ទ្រិយកើតឡើងដល់ភិក្ខុអ្នកមិនប្រមាទ

ក្បាលទី 24 · ទំព័រ 268

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង ។ យ៉ាង គឺដូចម្តេច ។ គឺទុក្ខ្រិន្ទិយ ១ ទោមនស្សិន្ទ្រិយ ១ សុខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ្រិន្ទិយរមែងកើតឡើង ដល់ភិក្ខុក្នុង សាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មាន ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា ទុក្ខ្រិន្ទិយ នេះកើតឡើងហើយដល់អាត្មាអញ ទុក្ខិន្ទ្រិយនោះឯងប្រកបដោយនិមិត្ត ប្រកបដោយ ហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទុក្ខ្រិន្ទិយនោះមិនមាន និមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យនឹងកើតឡើង ហេតុនុ៎ះមិន មានទេ ។ ភិក្ខុនោះដឹងច្បាស់នូវទុក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើងនៃ ទុក្ខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅនៃទុក្ខិន្ទ្រិយផង ទុក្ខ្រិន្ទិយកើតឡើង ហើយក្នុងទីឯណា ក៏រលត់ទៅឥតមានសេសសល់ ក៏ដឹងច្បាស់នូវទីនោះផង ។ ចុះទុក្ខ្រិន្ទិយកើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅឥតមានសេសសល់ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក អកុសលធម៌ទាំងឡាយ រមែងចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខដែលកើតអំពីវិវេក ។ ទុក្ខ្រិន្ទិយកើតឡើងក្នុង បឋមជ្ឈាននេះ តែងរលត់ទៅឥតមានសេសសល់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ដឹងច្បាស់នូវការរលត់ទៅនៃទុក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត ។