អដ្ឋកថា ឧប្បដិបាដិកសូត្រ ទី ១០ - ទុក្ខិន្ទ្រិយកើតឡើងដល់ភិក្ខុអ្នកមិនប្រមាទ
ក្នុងឧប្បដិកសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ យថាធម្មទេសនា មិនចាំបាច់សម្តែង គប្បីជ្រាបថា ឈ្មោះថា ជាសូត្រដែលក្រៅ អំពីលំដាប់ ដូចសូត្រដ៏សេស ក្នុងឥន្ទ្រិយវិភង្គ ដែលពោលហើយ តាម លំដាប់នេះ ។ ក្នុងសូត្រទី ១០ នោះ ពាក្យទាំងអស់ជាដើមថា និមិត្តំ ជាពាក្យប្រើ ជំនួសបច្ច័យនោះឯង ។ បទថា ទុក្ខ្រិន្ទិយញ្ច រមែងដឹងច្បាស់នូវទុក្ខិន្ទ្រិយ គឺ រមែងដឹងដោយអំណាចទុក្ខសច្ចនោះឯង ។ បទថា ទុក្ខ្រិន្ទិយសមុទយំ គឺ វិញ្ញាណដែលសហគតៈដោយទុក្ខ រមែងកើតឡើងដល់បុគ្គលដែលត្រូវបន្លា មុត ត្រូវសង្កើចខាំ ឬត្រូវស្នាមទ្រនង់ដែលក្រាលដេកប៉ះខ្ទប់ រមែងដឹងច្បាស់ វត្ថុនោះថា ជាហេតុឲ្យកើតឡើងព្រមរបស់ទុក្ខ្រិន្ទិយនោះ ។ គប្បីជ្រាប សមុទយៈដោយអំណាចហេតុនៃឥន្ទ្រិយទាំងនោះ ក្នុងបទជាដើមថា ទោមនស្ស្រិន្ទិយសុមទយំ ខាងមុខ ។ ទោមនស្សិន្ទ្រិយ រមែងកើតឡើងដោយ អំណាចការវិនាសនៃសង្ខារខាងក្រៅ មានបាត្រ និងចីវរជាដើម ឬនៃពួកសត្វ មានសទ្ធិវិហារិកជាដើម ដោយប្រការដូច្នេះ ។ រមែងដឹងច្បាស់នូវការវិនាស នៃសង្ខារ និងសត្វទាំងនោះថា ជាសមុទយៈនៃទោមនស្សិន្ទ្រិយនោះ ។ បុគ្គល ដែលបរិភោគអាហារយ៉ាងល្អ ហើយដេកលើដំណេកដ៏ប្រសើរ រមែងកើត សុខ្រិន្ទិយឡើងដោយសម្ផស្ស មានការគក់ច្របាច់ដៃ និងជើង និងខ្យល់ ដែលកើតពីផ្លិតស្លឹកត្នោតជាដើម រមែងដឹងច្បាស់នូវសម្ផស្សនោះថា ជាហេតុ នៃសុខ្រិន្ទិយនោះ ។ ឯសោមនស្សិន្ទ្រិយរមែងកើតឡើង ដោយអំណាចការបាន ចំពោះនូវសត្វ និងសង្ខារដែលគួរត្រេកអរ មានប្រការដូចពោលមកហើយ រមែងដឹងច្បាស់នូវការបានចំពោះនោះ ថាជាហេតុនៃសោមនស្ស្រិន្ទិយនោះ ។ ចំណែកឧបេក្ខ្រិន្ទិយរមែងកើតឡើង ដោយអាការដែល ជាកណ្តាល រមែងដឹងច្បាស់នូវអាការ