ជរាធម្មសូត្រ ទី ១ - ព្រះមានព្រះភាគទ្រង់ជរា
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទនៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ( ផលសមាបត្តិ ) ក្នុងសាយ័ណ្ហសម័យ ហើយទ្រង់គង់ហាលព្រះបិដ្ឋិ ( ខ្នង ) ក្នុងទីកម្តៅថ្ងៃខាងក្រោយ ( ប្រាសាទ ) ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំ ព្រះដ៏មានព្រះភាគហើយ ច្របាច់ នូវព្រះកាយនៃព្រះដ៏មានព្រះភាគដោយដៃ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា អស្ចារ្យណាស់ ព្រះអង្គ ចម្លែកណាស់ ព្រះអង្គ បពិត្រព្រះអង្គ ដ៏ចម្រើន ឥឡូវនេះ ព្រះឆវិវណ្ណរបស់ព្រះអង្គ មិនបរិសុទ្ធផូរផង់ដូចអំពីមុន ឡើយ ទាំងព្រះអង្គាវយវៈក៏ធូរជ្រាយ មានព្រះចម្មៈជ្រួញជ្រីវ ព្រះកាយក ៏ទន់ទោរ ការប្រែប្រួលនៃឥន្ទ្រិយទាំងឡាយ គឺចក្ខ្រុន្ទិយ សោត្រិន្ទិយ ឃានិន្ទ្រិយ ជិវ្ញ្រិន្ទិយ កាយ្រិន្ទិយ ក៏ឃើញប្រាកដ ។ អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌រមែងមាននៅត្រង់ អវ័យវៈដែលកំពុងចម្រើន ព្យាធិធម៌មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ក៏មាននៅត្រង់ជីវិត ។ ឆវិវណ្ណ ( របស់តថាគត ) មិនបរិសុទ្ធ ផូរផង់ដូចមុនទេ ទាំងអង្គាវយវៈក៏ធូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ ទន់ទោរ ការប្រែប្រួលនៃឥន្ទ្រិយទាំងឡាយ គឺចក្ខ្រុន្ទិយ សោត្រិន្ទិយ ឃាន្រិន្ទិយ ជិវ្ញ្រិន្ទិយ កាយ្រិន្ទិយ ក៏ឃើញប្រាកដមែន ។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះសុគតទ្រង់ត្រាស់ភាសិតនេះ រួចហើយ ទើបព្រះសាស្តាត្រាស់គាថានេះតទៅទៀតដូច្នេះ