អដ្ឋកថា ជរាធម្មសូត្រ ទី ១ - ព្រះមានព្រះភាគទ្រង់ជរា

ក្បាលទី 24 · ទំព័រ 279

ក្នុងជរាសូត្រទី ១ នៃជរាវគ្គទី ៥ បទថា បច្ឆាតបកេ គឺ មានពន្លឺនៅទិសខាងលិចនៃប្រាសាទ ព្រោះស្រមោលប្រាសាទបាំងទិសខាងកើត អធិប្បាយថា ទ្រង់ប្រថាប់គង់លើបវរពុទ្ធាសនៈ ដែលគេក្រាលក្នុងទីនោះ ។ បទថា បិដ្ឋឹ ឱតាបយមានោ ប្រែថា បែរព្រះបិដ្ឋិអាំងថ្ងៃ សេចក្តីថា ព្រោះ ក្នុងសរីរៈដែលជាឧបាទិន្នកសង្ខាររបស់ព្រះសម្ពុទ្ធ ក្នុងវេលាក្តៅក៏ក្តៅ ក្នុង វេលាត្រជាក់ក៏ត្រជាក់ សម័យនេះជាសម័យរងា មានទឹកសន្សើមធ្លាក់ ដូច្នោះ ទើបក្នុងវេលានោះ ទ្រង់យកមហាចីវរចេញ ហើយប្រថាប់យកព្រះបិដ្ឋិអាំង ថ្ងៃ ។ សួរថា កម្តៅថ្ងៃអាចសង្កត់រស្មីព្រះពុទ្ធចូលទៅខាងក្នុងបានឬ ឆ្លើយ ថា មិនបាន សួរថា បើដូច្នេះ អ្វីដែលធ្វើឲ្យក្តៅ ឆ្លើយថា តេជះនៃរស្មីចាំង ឲ្យក្តៅ ឧបមាដូចពន្លឺចាំងត្រូវខ្លួនបុគ្គលដែលអង្គុយត្រង់គល់ឈើ ក្រោម ឆត្រដែលជាបរិមណ្ឌលក្នុងវេលាថ្ងៃត្រង់មិនបានក៏ពិត តែកម្តៅគង់ផ្សាយទៅ គ្រប់ទិស ដូចយកអណ្តាតភ្លើងមកដាក់ជុំវិញ យ៉ាងណា សេចក្តីនោះ ក៏ ដូច្នោះដូចគ្នា កាលពន្លឺមិនអាចសង្កត់រស្មីព្រះពុទ្ធ ជ្រែកចូលទៅខាងក្នុងបាន ក៏គប្បីជ្រាបថា ព្រះសាស្តាប្រថាប់គង់ទទួលកម្តៅ ។ បទថា អនោមជ្ជន្តោ គឺទ្រង់ត្រដុស ដោយអំណាចការផ្ហែកព្រះបិដ្ឋិ ។ បទថា អច្ឆិយំ ភន្តេ គឺព្រះថេរៈដោះមហាចីវរចេញ អំពីព្រះ បិដ្ឋិរបស់ព្រះមានព្រះភាគ បានឃើញស្នាមជ្រីវជ្រួញបុនចុងសក់ ដូចកូតលើ មាស ក្នុងចន្លោះព្រះអង្សាទាំង ២ របស់ទ្រង់ ដែលប្រថាប់គង់កើតសេចក្តី សង្វេគ កាលតិះដៀលដល់ភាពជរាថា សូម្បីតែព្រះសរីរៈដែលមានសភាព បែបនេះ ក៏គង់ប្រាកដមានការចាស់ជរាបាន ទើបពោលយ៉ាងនោះ ។ បាន ឮថា នេះឈ្មោះថា ជារបស់អស្ចារ្យគួរឲ្យតិះដៀល ។