អដ្ឋកថា ឧណ្ណាភព្រាហ្មណសូត្រ ទី ២
ក្នុងឧណ្ណាភព្រាហ្មណសូត្រទី ២ បទថា គោចរវិសយំ បានដល់ អារម្មណ៍ដែលជាទីត្រាច់ទៅរបស់ចិត្ត ។ បទថា អញ្ញមញ្ញស្ស គឺឥន្ទ្រិយណាមួយរមែងមិនសោយអារម្មណ៍ណាមួយដទៃ ដូចជាភ្នែកក៏សោយ អារម្មណ៍ជំនួសត្រចៀកមិនបាន ឬត្រចៀកនឹងសោយអារម្មណ៍ជំនួសភ្នែកក៏ មិនបាន ពិតហើយ ទោះកាន់យកអារម្មណ៍ គឺរូបដែលផ្សេងគ្នា ដោយពណ៌ ខៀវជាដើមមករួមគ្នាហើយ ក៏ច្របាច់ចូលទៅឲ្យសោត្រិន្ទិយថា នែឯងសាក ល្បងចង្អុលបង្ញាញវាមកឲ្យជាក់ច្បាស់ថា នេះវាឈ្មោះអារម្មណ៍អ្វី ចក្ខុវិញ្ញាណ សូម្បីមិនមានមាត់ ក៏ត្រូវពោលដោយធម្មតារបស់ខ្លួនយ៉ាងនេះថា ឱអាល្ងង់ ខ្លៅ សូម្បីឲ្យឯងស្ទុះទៅរាប់រយឆ្នាំ រាប់ពាន់ឆ្នាំក៏ដោយ ក្រៅអំពីអញហើយ អានឹងបានដឹងអារម្មណ៍នេះអំពីណា ឯងសាកនាំវាមកច្របាច់ចូលត្រង់ចក្ខុបសាទចុះ អញនឹងស្គាល់អារម្មណ៍ ទោះបីវាពណ៌ខៀវ ឬពណ៌ក្រហម ព្រោះន េះ វាមិនមែនវិស័យរបស់អ្នកដទៃ តែវាជាវិស័យរបស់អញបុណ្ណោះ ។ ក្នុង ទ្វារដ៏សេសក៏មានទំនងនេះឯង ។ ឥន្ទ្រិយទាំងនោះ ឈ្មោះថា មិនសោយ អារម្មណ៍នៃគ្នានិងគ្នាដូចពោលមកនេះ ។ បទថា កឹ បដិសរណំ គឺលោក សួរថា អ្វីដែលជាទីពឹងអាស្រ័យរបស់ឥន្ទ្រិយទាំងនេះ គឺឥន្ទ្រិយទាំងនេះ អាស្រ័យអ្វី ។ បទថា មនោ បដិសរណំ គឺចិត្តដែលជាជវ័នជាទី ពឹងអាស្រ័យ ។ បទថា មនោ ច នេសំ សេចក្តីថា ចិត្តនោះឯងស្ទុះទៅ តាមមនោទ្វារនោះឯង រមែងសោយអារម្មណ៍នៃឥន្ទ្រិយទាំងនោះ ដោយ អំណាចសេចក្តីស្រឡាញ់ជាដើម ។ ពិតហើយ ចក្ខុវិញ្ញាណឃើញត្រឹមតែ រូបបុណ្ណោះឯង សេចក្តីស្រឡាញ់ សេចក្តីក្រោធ ឬការវង្វេងក្នុងការដឹង ច្បាស់តាមភ្នែកនេះ មិនមានឡើយ តែជវ័នក្នុងទ្វារ ១ រមែងស្រឡាញ់ ក្រោធ ឬវង្វេង ។