សាកេតសូត្រ ទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពល ៥ ពល ៥ ឯណា ពល ៥ នោះ គឺ ឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះមានដែរឬ ។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាបឫសគល់ មានព្រះដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គសូម អារាធនា សូមព្រះដ៏មានព្រះភាគបំភ្លឺសេចក្តីនៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ បានស្តាប់ព្រះវាចារបស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន បេ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះក៏ គឺពល ៥ ពល ៥ ឯណា ពល ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះមានដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពល ៥ ពល ៥ ឯណា ពល ៥ នោះ ក៏គឺ ឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទិ្ធន្ទ្រិយឯណា សទិ្ធន្ទ្រិយនោះ ក៏គឺ សទ្ធាពល សទ្ធាពលឯណា សទ្ធាពលនោះ ក៏គឺសទ្ធ្រិន្ទិយ វីរិយ្រិន្ទិយឯណា វីរិយ្រិន្ទិយនោះ ក៏គឺវីរិយពល វីរិយពលឯណា វីរិយពលនោះ ក៏គឺវីរិយ្រិន្ទិយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពល សតិពលឯណា សតិពល