បុព្វកោដ្ឋកសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 292

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបុព្វកោដ្ឋកនិគម ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មាន ព្រះភាគ ទ្រង់សួរបញ្ជាក់ព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធ្រិន្ទិយដែលបុគ្គលចម្រើន ហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ បេ ។ ថាបញ្ញ្រិន្ទិយដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មាន អមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនលុះដោយការជឿព្រះ ដ៏មានព្រះភាគក្នុងដំណើរនោះទេ ថាសទិ្ធន្ទ្រិយ ។ បេ ។ បញ្ញ្រិន្ទិយដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មាន អមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះលុះតែពួកជនដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិន ធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជន ដទៃក្នុងដំណើរនុ៎ះ ថាសទិ្ធន្ទ្រិយ ។