អដ្ឋកថា បុព្វកោដ្ឋកសូត្រ ទី ៤

ក្បាលទី 24 · ទំព័រ 292

បេ ។ ថាបញ្ញ្រិន្ទិយដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្ត ទៅខាងមុខ មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនុ៎ះ បើ ពួកជនឯណាធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្វើឲ្យជាក់ច្បាស់ប្រទះដោយ ប្រាជ្ញាហើយ ពួកជននោះ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ក្នុងដំណើរនុ៎ះ ឡើយ ថាសទិ្ធន្ទ្រិយ ។ បេ ។ ថាបញ្ញ្រិន្ទិយដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ ក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅ ខាងមុខ មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនុ៎ះ ឯខ្ញុំ ព្រះអង្គធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញាហើយ ខ្ញុំព្រះអង្គឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ក្នុងដំណើរនុ៎ះទេ ថាសទិ្ធន្ទ្រិយ ។ បេ ។ បញ្ញ្រិន្ទិយដែលបុគ្គលចម្រើន ធ្វើក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត ព្រោះថាដំណើរ នោះ ពួកជនដែលមិនធ្លាប់ដឹង មិនឃើញ មិនយល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ មិនទាន់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃក្នុងដំណើរនោះថា សទ្ធ្រិន្ទិយដែលបុគ្គលចម្រើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់ អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ បេ ។ ថា បញ្ញ្រិន្ទិយដែលបុគ្គលចម្រើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់ អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ។ ម្នាល សារីបុត្ត ដំណើរនុ៎ះបើពួកជនឯណាធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញា ពួកជននោះមិនមានសង្ស័យ មិនមានងឿងឆ្ងល់ក្នុងដំណើរ នោះឡើយ ថាសទ