បឋមបុព្វារាមសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 294

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុតែខ្លួនបានចម្រើន ធ្វើឲ្យក្រាស់ក្រែលនូវឥន្ទ្រិយបុន្មានយ៉ាង ទើបភិក្ខុជា ខីណាស្រពប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះ ទៀត មិនមានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំ ព្រះអង្គ មានព្រះដ៏មានព្រះភាគជាបឫសគល់ បេ ។