អដ្ឋកថា បឋមបុព្វារាមសូត្រ ទី ៥

ក្បាលទី 24 · ទំព័រ 295

ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចម្រើន ធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយមួយ ទើបភិក្ខុជាខីណាស្រពប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញប្រព្រឹត្ត រួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ឥន្ទ្រិយតែមួយ គឺ អ្វី ។ គឺបញ្ញ្រិន្ទិយ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេចទៅតាមបញ្ញ្រិន្ទិយ នោះ ក៏តាំងនៅស៊ប់ វីរិយៈដែលសម្រេចទៅតាមបញ្ញ្រិន្ទិយនោះក៏តាំងនៅស៊ប់ សតិដែលសម្រេចទៅតាមបញ្ញ្រិន្ទិយនោះ ក៏តាំងនៅស៊ប់ សមាធិដែលសម្រេច ទៅតាមបញ្ញ្រិន្ទិយនោះ ក៏តាំងនៅស៊ប់ចំពោះអរិយសាវ័កដែលមានបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយមួយនេះឯង ទើបភិក្ខុជាខីណាស្រពប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គ- ភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះ ទៀតមិនមានឡើយ ។ ៨ ក្នុងបឋមបុព្វារាមសូត្រទី ៥ បទថា តទន្វយា គឺទៅតាម បញ្ញានោះ ដោយអត្ថថា វិលទៅតាម ។ ព្រះមានព្រះភាគ ទ្រង់ធ្វើចំណែកខាង ដើមឲ្យជាដើម ហើយត្រាស់តែឥន្ទ្រិយក្នុងផលបុណ្ណោះ ក្នុង ៦ សូត្រតាម លំដាប់ ។