ទុតិយបុព្វារាមសូត្រ ទី ៦

ក្បាលទី 24 · ទំព័រ 296

និទានដដែលនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែ បានចម្រើន បានធ្វើឲ្យក្រាស់ក្រែលនូវឥន្ទ្រិយបុន្មានយ៉ាង ទើបភិក្ខុជា ខីណាស្រពប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំ ព្រះអង្គ មានព្រះដ៏មានព្រះភាគជាបឫសគល់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយពីរ ទើបភិក្ខុជាខីណាស្រពប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្ត រួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។