អដ្ឋកថា ចតុត្ថបុព្វារាមសូត្រ ទី ៨

ក្បាលទី 24 · ទំព័រ 299

ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយ ៥ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រពប្រកាសនូវ អរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។