អដ្ឋកថា បិណ្ឌោលភារទ្វាជសូត្រ ទី ៩
បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្តេច ទើបប្រកាសនូវអរហត្តផល ថាអាត្មាអញ ដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវ អរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ឥន្ទ្រិយ ៣ យ៉ាង តើអ្វីខ្លះ ។ គឺសតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យ ក្រាស់ក្រែលនូវឥន្ទ្រិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជភិក្ខុប្រកាស នូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយទាំង ៣ យ៉ាងនេះ មានអ្វី ជាទីបំផុត ។ មានការអស់ទៅជាទីបំផុត ។ មានការអស់ទៅជាទីបំផុតនៃអ្វី ។ នៃជាតិ ជរា មរណៈ ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជភិក្ខុ ឃើញ ច្បាស់ថា ការអស់ទៅនៃជាតិ ជរា មរណៈដូច្នេះឯង ទើបប្រកាសនូវអរហត្តផល ថាអាត្មាអញដឹងច្បាស់ ថាជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ