អដ្ឋកថា អាបណសូត្រ ទី ១០ - អរិយស្សាវកអ្នកមានសទ្ធា

ក្បាលទី 24 · ទំព័រ 307

ក្នុងសទ្ធាសូត្រទី ១០ បទថា ឥមេ ខោ តេ ធម្មា បានដល់ មគ្គ ៣ ខាងលើដែលដល់ព្រមជាមួយវិបស្សនា ។ បទថា យេ មេ បុព្វេ សុតាយ អហេសុំ បានដល់ ធម៌ពួកណារបស់ពួកអ្នកដែលកំពុងពោលថា ឥន្ទ្រិយនៃអរហត្តផលមាននោះឯង ជាធម៌ដែលខ្ញុំបានស្តាប់មកអំពីមុនហើយ ។ បទថា កាយេន ច ផុសិត្វា គឺពាល់ត្រូវ គឺបានចំពោះដោយនាមកាយ ។ បទថា បញ្ញាយ ច អតិវិជ្ឈ បស្សាមិ គឺឃើញច្បាស់ចាក់ធ្លុះយ៉ាង ក្រៃលែង ដោយបញ្ញាជាគ្រឿងពិចារណា ។ បទថា យា ហិស្ស ភន្តេ សទ្ធា គឺសទ្ធាឯណា គឺសទ្ធា ដែលប្រកបដោយឥន្ទ្រិយទាំង ៤ យ៉ាង ដែលបានត្រាស់ខាងដើមហើយ ។ ឯសទ្ធាជាសទ្ធាសម្រាប់ពិចារណា ពិតហើយ សម្បយុត្តសទ្ធា ជាសទ្ធាដែល លាយឡំគ្នា ។ បច្ចវេក្ខណសទ្ធា ជាលោកិយតែម្យ៉ាង ។ ពាក្យដ៏សេស គ្រប់បទ ងាយយល់ទាំងអស់ហើយ ។