សាលសូត្រ ទី ១

ក្បាលទី 24 · ទំព័រ 308

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាមឈ្មោះកោសល ក្នុងដែនកោសល ។ ក្នុង ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកម្លាំង ដោយសន្ទុះ ដោយ សេចក្តីក្លៀវក្លា ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញ្រិន្ទិយ ប្រសើរជាងពួកធម៌ ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង សទិ្ធន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរិយ្រិន្ទិយជាធម៌ចំណែកខាង ការត្រាស់ដឹង វីរិយ្រិន្ទិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ សតិន្ទ្រិយជាធម៌ ចំណែកខាងការត្រាស់ដឹង សតិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដង ។ សមាធ្រិន្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង សមាធ្រិន្ទិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ។ បញ្ញ្រិន្ទិយជាធម៌ចំណែកខាងការត្រាស់ដឹង បញ្ញ្រិន្ទិយ នោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ដោយកម្លាំង ដោយសន្ទុះ ដោយសេចក្តី ក្លៀវក្លា ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញ្រិន្ទិយ ប្រសើរ ជាងពួកធម៌ ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹងដូច្នោះ ឯង ។