អដ្ឋកថា សេខសូត្រ ទី ៣ - ភិក្ខុជាអសេក្ខបុគ្គ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ ក្នុងទីនោះឯង ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ភិក្ខុ ជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជា អសេក្ខបុគ្គល ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ខ្ញុំព្រះអង្គ ទាំងឡាយ មានព្រះដ៏មានព្រះភាគជាបឫសគល់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គល ស្ថិត នៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ព្រោះ អាស្រ័យបរិយាយឯណា បរិយាយនោះមាន ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខ-