អដ្ឋកថា បទសូត្រ ទី ៤ - ស្នាមជើងដំរី
ក្បាលទី 24 · ទំព័រ 316
បទ គឺសមាធ្រិន្ទិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ។ បទ គឺបញ្ញ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វដែលនៅលើ ផែនដី តែងប្រជុំចុះក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាង ស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ ។ ម្នាលភិក្ខុទាំងឡាយ បទទាំងឡាយដែលប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ស្រេចលើបទ គឺ បញ្ញ្រិន្ទិយ ប្រសើរជាងបទទាំងអស់ ដោយការត្រាស់ដឹងក៏ដូច្នោះឯង ។