អដ្ឋកថា សារសូត្រ ទី ៥ - ក្លិនខ្លឹមចន្ទន៍ក្រហម
ក្បាលទី 24 · ទំព័រ 317
ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធ្រិន្ទិយជាធម៌ជាចំណែកខាងការត្រាស់ ដឹង សទ្ធ្រិន្ទិយនោះប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញ្រិន្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។