សហម្បតិព្រហ្មសូត្រ ទី ៧
គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវចេតោបរិវិតក្កនៃព្រះ ដ៏មានព្រះភាគដោយចិត្ត ( របស់ខ្លួន ) ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុង ទីចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកម្លាំងលាដៃដែលបត់ ឬបត់ដៃដែលលា ។ គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់បង់កឆេងោស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វាន ជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ចុះឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយដែលបុគ្គលចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ បេ ។ បញ្ញ្រិន្ទិយដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះ ស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្ទ្រិយទាំង ៥ នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែង ជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទី បំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបាន ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលណោះ