សូករខាតសូត្រ ទី ៨ - សូករខាតគូហា
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគុហាឈ្មោះ សូករខាតៈ នាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលសារីបុត្រ ភិក្ខុជាខីណាស្រព ពិចារណាឃើញ នូវអំណាចប្រយោជន៍ដូចម្តេច ទើបប្រព្រឹត្តធ្វើសេចក្តីកោត ក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះតែភិក្ខុជាខីណាស្រព ពិចារណា ឃើញព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្ត ធ្វើសេចក្តីកោតក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគត ផង ។ ម្នាលសារីបុត្រ ប្រពៃហើយៗ ម្នាលសារីបុត្រ ព្រោះតែ ភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាក យោគៈដោយពិត ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែងដ៏ក្រៃលែង ក្នុងព្រះតថាគត ផង ក្នុងសាសនារបស់ព្រះតថាគតផង ។ ម្នាលសារីបុត្រ ភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែងក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង ដូចម្តេច ខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រពក្នុងសាសនានេះ ចម្រើននូវសទ្ធ្រិន្ទិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់ សេចក្តីត្រាស់ដឹង ។ ចម្រើនវីរិយ្រិន្ទិយ ។ ចម្រើនសតិន្ទ្រិយ ។ ចម្រើន សមាធ្រិន្ទិយ ។ ចម្រើនបព្ញ្រាិន្ទិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជា ដំណើរទៅកាន់សេចក្តីត្រាស់ដឹង ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្តដ៏ប្រសើរ ដែលក្សេមចាកយោគៈនេះឯង ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែ