បឋមឧប្បាទសូត្រ ទី ៩

ក្បាលទី 24 · ទំព័រ 325

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ប្រការនេះ ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែ មិនមែនកើតឡើងក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគតជាអរហន្ត សម្មាសម្ពុទ្ធទេ ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែ