សំយោជនសូត្រ ទី ១ - ចម្រើនឥន្ទ្រិយ ដើម្បីលះ សញ្ញោជនៈ
ក្បាលទី 24 · ទំព័រ 234
ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ចម្រើនសទ្ធ្រិន្ទិយដែលមាន ដំណើរទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មានដំណើរទៅដើម្បីសេចក្តីត្រាស់ដឹង ចម្រើនវីរិយ្រិន្ទិយដែលមានដំណើរទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចម្រើនសតិន្ទ្រិយដែលមានដំណើរទៅដើម្បីសេចក្តី ស្ងប់រម្ងាប់ មានដំណើរទៅដើម្បីសេចក្តីត្រាស់ដឹង ចម្រើនសមាធ្រិន្ទិយដែល មានដំណើរទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មានដំណើរទៅដើម្បីសេចក្តីត្រាស់ដឹង ចម្រើនបញ្ញ្រិន្ទិយដែលមានដំណើរទៅដើម្បីសេចក្តីស្ងប់រម្ងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ។ ម្នាលភិក្ខុ ភិក្ខុជាអ្នកបរិបូណ៌ដោយឥន្ទ្រិយដោយ ហេតុដូច្នេះឯង ។