អដ្ឋកថា អនុសយសូត្រ ទី ២ - ចម្រើនឥន្ទិ្រយដើម្បីដកចោលអនុសយកិលេស
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះដែលមិនទាន់កើត បើ បុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើងក្នុង កាលដទៃអំពីវិន័យ របស់ព្រះសុគតទេ ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចម្រើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើងក្នុងកាលដទៃ អំពីវិន័យ របស់ព្រះសុគតទេ ។ ឧទ្ទាននៃសូករខាតវគ្គនោះ គឺ និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដែនកោសល ១ ក្នុងមល្លកជនបទ ១ អំពីភិក្ខុជាសេក្ខបុគ្គល ១ អំពីស្នាម ជើងដំរី ១ អំពីក្លិនខ្លឹមចន្ទន៍ ១ អំពីភិក្ខុស្ថិតនៅក្នុងធម៌ រមែងញ៉ាំងឥន្ទ្រិយទាំង ៥ ឲ្យចម្រើន ១ អំពីសហម្បតិ ព្រហ្ម ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសូករខាតគុហា ១ អំពីការកើតឡើងនៃឥន្ទ្រិយ ២ លើកដទៃទៀត ។ ក្នុងទុតិយឧប្បាទសូត្រទី ១០ មានអត្ថងាយយល់ហើយ ។