បរិញ្ញាសូត្រ ទី ៣ - ចម្រើន ឥន្ទ្រិយដើម្បីកំណត់ដឹងនូវកាលយូរ
ក្បាលទី 24 · ទំព័រ 235
ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់សម្រេចដោយ បញ្ញាដ៏ឧត្តមដោយខ្លួនឯងនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ព្រោះបានចម្រើន ធ្វើឲ្យច្រើននូវឥន្ទ្រិយ ទាំង ៥ នេះឯង ក្នុងបច្ចុប្បន្ន ។ មុទុតរវគ្គទី ២ ចប់ ៥ ឧទ្ទាននៃមុទុតរវគ្គនោះ គឺ ពោលអំពីអ្នកបានសម្រេចឥន្ទ្រិយទាំងប្រាំ ១ អំពី ឥន្ទ្រិយទាំងប្រាំដោយសង្ខេបមាន ៣ លើក ដោយ ពិស្តារដទៃទៀតមាន ៣ លើក អំពីអ្នកប្រតិបត្តិដើម្បី បានមគ្គផល ១ អំពីឥន្ទ្រិយទាំង ៥ ជាដំណើរទៅកាន់ សេចក្តីស្ងប់រម្ងាប់ ១ អំពីវិមុត្តិជាហេតុអស់ទៅនៃ អាសវៈទាំងឡាយ ១ ។